កម្ពុជា​ជាប់​លេខ​១​នៅ​អាស៊ី និង​លេខ​៣​លើ​ពិភពលោក​ក្នុង​ការគ្រប់គ្រង​ការឆ្លង​ជំងឺ​កូវី​ដ​-១៩

20-11-2020 4:15 pm 428

​យោងតាម​របាយការណ៍​របស់​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រទេស​សេ​ណេហ្កា​ល់​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា បានប្រកាសថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​កម្រិត​អាស៊ី និង​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​កម្រិត​ពិភពលោក​ក្នុងចំណោម​ប្រទេស​ទាំង ១៦៦ ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស ដែល​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល និង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវី​ដ​-១៩​។​

​នៅក្នុង​របាយការណ៍​ដ​ដែល ក៏​បានឲ្យ​ដឹង​បន្ថែមថា នៅក្នុង​កម្រិត​ពិភពលោក​ប្រទេស​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ និង​លេខ ២ គឺ​បាន​ទៅលើ​ប្រទេស​សាំង​ឃី​ត  ណេ​វីស និង​ប្រទេស​សី​ស្ហែល និង​លេខ ៤ បាន​ទៅ​លើ​ប្រទេស នូវែល​កាឡេ​ដូនី និង​ប្រទេស​ស៊ូដង់​ខាងត្បូង ដែល​សុទ្ធតែ​ជា​ប្រទេស ដែល​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​ពី​ជំងឺ​កូវី​ដ​-១៩​។​ចំណែក​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាងគេ​គឺ ហ្ស៊កដានី  អេ​ស្ប៉ាញ  អាហ្វ្រិក​ខាងត្បូង និង​បារាំង​ជាដើម​។​ដោយឡែក ចំពោះ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​វិញ ប្រទេស​ដែល​តាម​ពីក្រោយ​កម្ពុជា​គឺ​រួមមាន​៖ ប្រទេស​ថៃ ព្រុយ​ណេ និង​ប្រទេស​អ៊ូ​បេគី​ស្ថាន ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ លេខ​៣ និង​លេខ​៤​។​

​បើ​យោង​តាម​ការបញ្ជាក់​របស់​អ្នកសរសេររ​បាយ​ការណ៍​គឺ​លោកមូ​បារ៉ាក់ ឡូ ដែល​ជា​អគ្គនាយក និង​លោក អា​ម៉ៃ​យេ ស៊ី អ្នកជំនាញ​ជាន់ខ្ពស់​របស់​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច បានឲ្យដឹងថា ការវាយតម្លៃ​ទៅលើ​ប្រទេស​ខាងលើនេះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដែល​ជា​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ធាតុ​សំខាន់ៗ​ចំនួន​បី​ទៀត​រួមមាន​៖​ស្ថានភាព​នៃ​ការឆ្លង​មេរោគ ស្ថានភាព​នៃ​ការ​ជាសះស្បើយ និង​ករណី​មរណភាព​។​

​សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ម៉ោង​៧:០០ នាទី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ៣០៤​នាក់ អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ២៩៤​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រព​ទ្យ​មានចំនួន ១០​នាក់​៕​ដោយ​៖​ថា ចាន់​ធី​

 

 

 ពាក្យគន្លឹះ  ជំងឺកូវីដ-១៩

ព័ត៌មានផ្សេងទៀត