ទឹក​ម្នាស់​ក​ម្ចាស់​បញ្ហា​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​

20-11-2020 3:08 pm 128

ម្នា​ស់ ជា​ផ្លែឈើ​មួយ​ប្រភេទ ដែលមាន​អត្ថប្រយោជន៍​បំផុត​ចំពោះ​សុខភាព​។ ក្រៅពី​ផ្ទុក​បរិមាណ​វី​តា មីន C ដ៏​ច្រើន​សម្បើម ម្នាស់​នៅមាន​អង់ស៊ីម​ដែល​អាច​ប្រយុទ្ធប្រឆាំង​នឹង​ការ​រលាក សម្លាប់​បាក់តេរី ដែល​បណ្តោល​ឲ្យ​ឈឺ​បំពង់ក និង​អាការ​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ខាងក្រោម​នេះ​ជា​គ្រឿងផ្សំ​និង​វិធី​ធ្វើ​ទឹក​ម្នាស់​ដើម្បី​កម្ចាត់​អាការ​ក្អក​

-​ទឹក​ម្នាស់​ស្រស់ ១​ពែ​ង​

-​ទឹកដោះគោ​ស្រស់ ¼ ក្នុង​មួយ​ពែ​ង​

-​ខ្ញី​មួយ​ដុំ ប្រហែលជា ៧​សង់ទីម៉ែត្រ​(​ហាន់ឲ្យ​ម៉ត់​)

-​ទឹកឃ្មុំ ១​ស្លាបព្រា​

-​ម្ទេស​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​

​បន្ទាប់ពី​បាន​ធាតុ​ផ្សំ​គ្រប់​ហើយ អ្នក​ត្រូវ​លាយ​ធាតុ​ផ្សំ​ទាំងអស់​បញ្ចូល​គ្នា ហើយ​ទទួលទាន​មួយថ្ងៃ​៣​ដង អនុវត្ត​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ​អ្នកទទួលបាន​លទ្ធផល​៕

 ពាក្យគន្លឹះ  សុខភាពក្អកម្នាស់

ព័ត៌មានផ្សេងទៀត