​តើ​កម្ពុជា​រំលោភ​សិទ្ធិមនុស្ស​​ដូច​មតិ​មួយចំនួន​លើកឡើង​ឬ​យ៉ាងណា​?​

20-11-2020 1:11 pm 4876

​សមាជិកសភា​សហរដ្ឋ​អាមេរិក​និង​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​បន្ត​រិះគន់​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស ជាពិសេស​ការធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​អ្នកចេញ​តវ៉ា​សម្ដែង​មតិ អង្គការ​សង្គម​ស៊ី អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​វិញ បាន​ប្រតិកម្ម​ឆ្លើយតប​វិញ​ភ្លាមៗ ដោយ​ក្នុងនោះ​រួមមាន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែ​វ ប្រទេ​សស្វី​សនិង​មន្ត្រី​រាជរដ្ឋាភិបាល​នៅ​ក្នុងប្រទេស បាន​ចេញមុខ​អះអាងថា កម្ពុជា​គ្មាន​ឡើយ​ការរំលោភ​សិទ្ធិមនុស្ស​។​
 

​ជារឿយៗ​គេ​សង្កេតឃើញថា ការរិះគន់​បញ្ហា​សិទ្ធិមនុស្ស​ជា​បន្ត​បន្ទាប់ពី​សំណាក់​ប្រទេស​លោក​សេរី ក៏ដូចជា​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ តែង​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ឆ្លើយតប​ភ្លាមៗ​ផងដែរ​។ តើ​កម្ពុជា​ពិតជា​មានការ​រំលោភសិទ្ធិ​មនុស្ស​ឬក៏​យ៉ាងណា​? ទើប​ប្រទេស​លោក​សេរី ក៏ដូចជា​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ចេះតែ​បន្ត​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​បែបនេះ បើទោះបីជា​រដ្ឋាភិបា​កម្ពុជា​ព្យាយាម​ពន្យល់ថា​កម្ពុជា​គ្មាន​ការ​រំលោភសិទ្ធិ​យ៉ាងណាក៏ដោយ​។​
 

​នៅក្នុង​ហេតុការណ៍​សំខាន់​នា​ថ្ងៃនេះ វិទ្យុ​វាយោ​មាន​វាយ​គ្មិន​ពីររូប ដែល​អ្នកតាមដាន​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា គឺ​លោក​បណ្ឌិត​មាស នី និង​លោក​បណ្ឌិត​គិន ភា មក​ឆ្លើយ​នឹង​សំណួរ​របស់​យើង ថា​តើ​កម្ពុជា​ពិតជា​មានការ​រំលោភសិទ្ធិ​មនុស្ស​ឬក៏​យ៉ាងណា​? ទើប​ប្រទេស​លោក​សេរី ក៏ដូចជា​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ចេះតែ​បន្ត​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​បែបនេះ​។​
 

​សំឡេង​៖

ព័ត៌មានផ្សេងទៀត