ជំងឺមហារីក​ស្បែក​!

19-11-2020 5:35 pm 129

​មហារីក ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កាច​សាហាវ​ខ្លាំង​បំផុត ព្រោះ​វា​ឆក់យក​ជីវិត​មនុស្ស​មិនតិច​នោះទេ ក្នុង​មួយឆ្នាំៗ​។ នៅ​ក្នុងចំណោម​ជំងឺមហារីក​ទាំងអស់ មហារីក​ស្បែក ក៏​ជា​ជំងឺ​មួយ​ដ៏​គួរឲ្យ​ព្រួបារម្ភ​ផងដែរ​។ មូលហេតុ​មួយចំនួន ដែល​បណ្តោល​ឲ្យ​កើត​ជំងឺមហារីក​ស្បែក មានដូចជា​៖

​ការរង​នូវ​ការប៉ះទង្គិច​ដោយ​កាំរស្មី​UV នេះ​ជា​មូលហេតុ​ចម្បង​ដែល​បណ្តោល​ឲ្យ​កើតមាន​ជំងឺមហារីក​ស្បែក​។ ជាពិសេស អ្នក​ដែល​ស្ថិតនៅក្រោម​ពន្លឺព្រះអាទិត្យ​ចាប់ពី​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​៤​រសៀល​។ ប្រសិនបើ​អ្នក​ប៉ះពាល់​ជាមួយនឹង​ពន្លឺព្រះអាទិត្យ​ជា​ទៀងទាត់ អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​ស្បែក​។​

​តំណពូជ ប្រសិនបើ​ឪពុកម្តាយ​ដែលមាន​ជំងឺមហារីក​ស្បែក លទ្ធភាព​នៃ​កូន​ដែល​កើតមក ក៏​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​ខ្ពស់ជាង​អ្នកដទៃ​ផងដែរ​។​

​ប្រើ​គ្រឿងសម្អាង​ច្រើនពេក នៅក្នុង​គ្រឿងសម្អាង មាន​ផ្ទុក​បរិមាណ​នៃ​សារធាតុ​គ្រោះថ្នាក់​ជាច្រើន ហើយ​បើ​ប្រើ​ប៉ះចំ​គ្រឿងសម្អាង​ក្លែងក្លាយ​ទៀត​នោះ កាន់តែ​ប្រឈម​គ្រោះថ្នាក់​ដល់​ស្បែក​។ ប្រសិនបើ​ប្រើ​គ្រឿងសម្អាង​មិន​ស្គាល់​ម៉ាក ទំនិញ​ក្លែងក្លាយ ឬ​គ្មាន​គុណភាព នោះ​ជំងឺមហារីក​ស្បែក ក៏​ងាយ​នឹង​កើតមានឡើង​ដែរ​។ 

​បរិយាកាស​ការងារ អ្នក​ដែល​ប៉ះពាល់​ជាមួយនឹង​សារ​ធាតុគីមី ដូចជា​កម្មករ​រោងចក្រ​កាត់ដេរ រោងចក្រ​ផលិត​ប្លា​ស្ទិច ឬ​រោងចក្រ​ផ្សេងៗ​ទៀត អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​។ តែបើ​អនុវត្តតាម​វិធានការ​ការពារ​ត្រឹមត្រូវ អាចជួយ​អ្នក​ឲ្យគេ​ច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

សញ្ញា​និង​រោគសញ្ញា នៃ​ជំងឺមហារីក​ស្បែក អាច​រួមបញ្ចូល​ការផ្លាស់ប្តូរ​ណាមួយ ដែល​ត្រូវបាន​កត់សម្គាល់ឃើញ នៅលើ​ស្បែក​ដូចជា ការឈឺ​ដែល​មិន​ជាសះស្បើយ​, ដុំ​ពក​ដែល​កំពុង​ផ្លាស់ប្តូរ​, ដំបៅ​លេចឡើង​ក្លាយជា​ដំបៅ​រលួយ​, មាន​ដុំ​ពណ៌​ផ្កាឈូក ពណ៌​ស ឬ​សាច់​ដែល​លេចឡើង​ដូចជា​ដុំ​សាច់​និង​រមាស់​។ ដូច្នេះ បើ​សង្កេត ឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​នៅលើ​ស្បែក អ្នក​គួរតែ​ស្វែងរក​ជំនួយ​ភ្លាមៗ ព្រោះ​ការរកឃើញ​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​នេះ អាច​ព្យាបាល​បាន​ទាន់ពេលវេលា​៕​

 ពាក្យគន្លឹះ  សុខភាពមហារីកស្បែក

ព័ត៌មានផ្សេងទៀត