មតិ​មន្ត្រី​រាជរដ្ឋាភិបាល​និង​អតីតមន្ត្រី​CNRP​ជុំវិញ​ការដាក់​ញ្ញត្តិ​រឿង​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​អូស្ត្រាលី​

19-11-2020 4:27 pm 2812

សេចក្ដីថ្លែងការណ៍​បង្ហា​ញ​ការសោកស្ដាយ និង​ការ​ថ្កោលទោស​បាន​បញ្ចេញ​មក​ជា​បន្តបន្ទាប់ ក្រោយ​មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឈ្មោះ ខៀវ ដា​រ៉ា បានដាក់​ញ្ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយរូប​ដោយ​បាន​ចោទ​ថា អង្ករ​របស់​កម្ពុជា​ដែល​បាន​នឹង​កំពុង​នាំចេញ​ទៅ​ប្រទេស​អូស្ត្រាលី មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។

សេចក្ដីថ្លែងការណ៍​ទាំងនោះ​ចេញ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​,​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​,​និង​សមាគម​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​នៃ​រដ្ឋ​វិច​តូ​រី​យ៉ា​ជាដើម​។ សេចក្ដីថ្លែងការណ៍​ទាំងនោះ ចាត់ទុក​ទង្វើ​រប​ស់បុ​គ្គល​ឈ្មោះ ខៀវ ដា​រ៉ា ថា​នេះ​ជាការ​ប្រឌិត​រឿង​ដែល​គ្មាន​មូលដ្ឋាន និង​ទឡ្ហីករណ៍​ការពិត​ណា​បន្តិច​សោះ​ក្រៅ​ពី​ការចង់​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា​ជាពិសេស​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ​។

ក្នុង​នាទី​ហេតុការណ៍​សំខាន់​នៅថ្ងៃនេះ ឃួន សុភ័​ក្រ បាន​សម្ភាសន៍​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​បាន​សម្ភាសន៍​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ជុំវិញ​ការដាក់​ញ្ញត្តិ​របស់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ ទៅ​កាន់​តំណាងរាស្ដ្រ​មួយ​រូប​នៅ​អូស្ត្រាលី​ដូច​រៀបរាប់​ខាងលើ​នេះ​។ ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់ ឃួន សុភ័​ក្រ ដូចតទៅ​! 

សំឡេង៖ 

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត