ប្រភេទរុក្ខជាតិការពារកុំឱ្យសត្វពស់មកជិត

17-11-2020 8:50 am 1144

តាមបទពិសោធន៍ និងការអះអាងពីឯកសារផ្សេងៗ មានរុក្ខជាតិមួយចំនួនខាងក្រោមនេះ មានសក្កានុពលក្នុងការបណ្តេញ ឬការពារកុំឱ្យសត្វពស់មកចូលជិត ដែលក្នុងនោះ រួមមាន ៖
១. ស្លឹកគ្រៃ
២. ស្បៃរឿង
៣. ក្រូចសើច
៤. ប្រទាលពស់ ឬប្រទាលលំពែងនាគរាជ
៥. ដើមដំបងយក្ស
៦. តាំងអោ
៧. ពពួកខ្ទឹមបារាំង ខ្ទឹម ស

យ៉ាងណាក៏ដោយ ក្នុងចំណោមរុក្ខជាតិទាំង៧ខាងលើនេះ លោក-អ្នក គួរចាប់ផ្តើមពីស្លឹកគ្រៃ ដោយដាំវាឱ្យបានច្រើននៅជុំវិញផ្ទះ ។ ស្លឹកគ្រៃស្រួលដាំដុះ លូតលាស់លឿន ហើយវាផ្តល់ប្រយោជន៍ច្រើនដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក ។ ក្រូចសើចក៏មានផលប្រយោជន៍ប្រចាំថ្ងៃ មិនចាញ់ស្លឹកគ្រៃដែរ គ្រាន់តែវាលំបាកដាំ និងមានការលូតលាស់យឺតជាងស្លឹកគ្រៃ ។

ដកស្រង់ចេញពីគេហទំព័រ លោក យ៉ង សាំងកុមារ ៕ 

 ពាក្យគន្លឹះ  កសិកម្មសត្វពស់

ព័ត៌មានផ្សេងទៀត