ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ឆាប់ៗ​នេះ​

16-11-2020 10:38 am 494

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ក្រសួង​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​គួរបញ្ជាក់​ថា ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​ការសាងសង់ ការ​ឈូសឆាយ​ផ្លូវ គ្រឿងចក្រ ទីតាំង​ដាក់​ប្រព័ន្ធ​លូ មន្ទីរពិសោធន៍​ក្នុង​ការស្ថាបនា​ផ្លូវ​៣៨​ខ្សែ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ ព្រមទាំង​មតិយោបល់​ទាក់ទង​នឹង​ការស្ថាបនា​នៃ​ខ្សែ​ផ្លូវ​ទាំង ៣៨​ខ្សែ ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត