​អតីត​បក្ស​សង្គ្រោះ​ជាតិ​​អាចមាន​វត្តមាន​​ក្នុង​ឆាកនយោបាយ​ទៀត​ទេ​ទៅ​អនាគត​?​

13-11-2020 3:56 pm 7765

​អ្នកស្រី​លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត ត្រូវបាន​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តមសីហមុនី ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ក្រោយពី​អ្នកស្រី​បាន​ស្នើសុំ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ អ្នកស្រី​លី ស្រី​វី​ណា និង​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត ត្រូវ​តុលាការ​កំពូល​ចេញ​ដីកា​សម្រេច​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បន្ទាប់ពី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៧​។​
 

​គិត​មកទល់នឹង​ពេលនេះ​មាន​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​រូប​ហើយ ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។ 
 

​ការស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​សំណាក់​អ្នកស្រី​លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត​នេះ តើ​អ្នកវិភាគ​យល់ឃើញ​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​? ជា​បន្ត​សូម​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​សេង បារាំង ជាមួយ​លោក​បណ្ឌិត​មាស នី និងលោកបណ្ឌិតគិន ភា នៅក្នុង​ហេតុការណ៍​សំខាន់​ដូចតទៅ​៖
 

​សំឡេង​៖

ព័ត៌មានផ្សេងទៀត