​អ្នកនាំពាក្យ​CPP៖ អ្នកស្រី លី ស្រី​វី​ណា ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​CPP​ជា​សិទ្ធិ​សា​ម៉ី​ខ្លួន

13-11-2020 3:01 pm 545

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​លើកឡើង​ថា ការស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​អ្នកស្រី លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​នយោបាយ​របស់​សា​ម៉ី​ខ្លួន​។ ចំណែក​ការចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​សិទ្ធិ​នយោបាយ​របស់​អ្នកស្រី លី ស្រី​វី​ណា​ដែរ ហើយ​គ្មាន​ការគំរាមកំហែង​ពី​អ្នកណា​ទាំងអស់​។

ការលើកឡើង​នេះ​បន្ទាប់​ពី​អតីត​តំណាងរាស្ដ្រ​នៃ​អតីត​គណបក្សប្រឆាំង​រូបនេះ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លើសពីនេះ​ទៀត​អ្នកស្រី លី ស្រី​វី​ណា ក៏​បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់​ដៃ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​៕ 

​ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​របស់​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចតទៅ​! 

សំឡេង៖ 

ព័ត៌មានផ្សេងទៀត