លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីស្ថានភាពជំងឺកូវីដ-១៩ប្រាប់ប្រជាពលរដ្ឋក្រោយកើតមានព្រឹត្តិការណ៍៣វិច្ឆិកា ពោលគឺក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។ តាមលោក ស ខេង មកដល់ពេលនេះនៅកម្ពុជាមិនទាន់មានហានិភ័យខ្ពស់នៅឡើយទេពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ។ ក៏ប៉ុន្តែលោកស្នើសុំអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់នូវការរាតត្បាតនៃជំងឺនេះទាំងអស់គ្នា។
ចំពោះបញ្ហាគ្រឿងញៀនវិញលោក ស ខេង បានថ្លែងប្រាប់ប្រជាពលរដ្ឋថា ទោះបីអាជ្ញាធរនិងសមត្ថកិច្ចបានបង្ក្រាបជាបន្តបន្ទាប់ក៏ដោយក៏ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនហាក់មិនមានការថមថយនោះឡើយ។ ដូច្នេះលោក ស ខេង បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមអប់រំកូនចៅនិងសមាជិកគ្រួសាររបស់ខ្លួនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ដែលជាការចូលរួមមួយយ៉ាងសំខាន់។
ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ!
សំឡេង៖