ក្រសួងសុខាភិបាលបានប្រកាសការកំណត់ពេលវេលាសម្រាប់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងសហការី ដែលជាអ្នកប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មកធ្វើតេស្ដរកមេរោគកូវីដ-១៩ លើកទី២ នៅវិមានមិត្ដភាព ទីស្ដីការគណៈរដ្ឋមន្ដ្រី ។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែវិច្ឆិកា បានឲ្យដឹងថា ការរៀបចំតាមពេលវេលាកំណត់នេះ ដើម្បីចែករំលែកគ្នា សម្រួលដល់ការធ្វើតេស្ដ កុំឲ្យមានភាពកកកុះខណៈអ្នកមកធ្វើតេស្ដជិត៩០០នាក់។ ការធ្វើតេស្ដរកមេរោគកូវីដ១៩ លើកទី២នេះ នឹងគឺធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ចាប់ផ្ដើមពីវេលាម៉ោង ៧៖០០នាទីព្រឹក៕