លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈហ្វេស ប៊ុកផ្លូវការរបស់លោកថា លោកសូមច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានប្រឌិត ពីជនខិលខូចមួយចំនួនដែលផ្សាយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា បានឆ្លងជំងឺកូវីដ-១៩។
លោកបានបញ្ជាក់បន្ថែមថា ព័ត៌មានប្រឌិត និងក្លែងក្លាយខាងលើនេះ ពិតជាបានធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខជាតិ៕(ដោយ៖ថា ចាន់ធី)