ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ការបរទេស​តេស្ត​អវិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​តែ​នៅ​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក

05-11-2020 12:39 pm 444

​ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​នេះ​ថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ជួប និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​គណៈប្រតិភូ​ហុងគ្រី ដែល​ដឹកនាំ​ដោយ​លោក​ភី​ធើ ស៊ី​ចា​តូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ត្រូវបាន​ក្រសួង​សុខាភិបាល​កម្ពុជា បញ្ជាក់ថា មិនមាន​ជំងឺ​កូវី​ដ​-១៩ ទេ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​រួច កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​នៅក្នុង​សេចក្តីប្រកាស​បាន​បញ្ជាក់​បន្ថែមថា ទោះបីជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ទាំងអស់ អវិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ តែ​នឹង​នៅតែ​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​ទៀត និង​រង់ចាំ​ការ​ធ្វើ​តេស្ត​ជា​បន្តបន្ទាប់ តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត