លោក​បាយដិន​នៅតែ​នាំមុខ​លោកត្រាំ ខណៈ​សន្លឹកឆ្នោត​មិនទាន់​រាប់​អស់​

05-11-2020 8:25 am 868
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកចូ បាយដិន

​តួលេខ​នៃ​អង្គ​បោះឆ្នោត​តំណាង បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្សនយោបាយ​ផ្ទុយគ្នា​ទាំងពីរ កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ការរាប់​សន្លឹកឆ្នោត​កំពុងតែបន្ត​។ គិត​ត្រឹម​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​ឃើញថា លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី​អាមេរិក តំណាង​គណបក្ស​ប្រជាធិបតេយ្យ នៅតែ​ទទួលបាន​សំឡេងគាំទ្រ​នាំមុខ​គូប្រជែង គឺ​លោក​ដូណាល់ ត្រាំ​បេក្ខជន​ប្រធានាធិបតី​អាមេរិក តំណាង​គណបក្ស​សាធារណរដ្ឋ​។ លោក​បាយដិន​ទទួលបាន​អង្គបោះឆ្នោត​តំណាង កើនឡើង​ដល់​២៦៤ ទល់នឹង​លោក​ត្រាំ​ទទួលបាន​ចំនួន​២១៤​នៃ​អង្គ​បោះឆ្នោត​តំណាង​។ នេះ​បើ​យោងតាម​គេហទំព័រ FoxNews​។​

​ប្រសិនបើ​បេក្ខជន​រូប​ណា ទទួលបាន​អង្គ​បោះឆ្នោត​តំណាង​ចំនួន​២៧០ ក្នុងចំណោម​អង្គ​បោះឆ្នោត​តំណាង​សរុប​៥៣៨ នឹង​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​។ យោងទៅតាម​តួលេខ​នេះ បង្ហាញថា លោកចូ បាយ​ដិនបាន​រត់​ជិត​ដល់ទី​ផ្តាច់ព្រ័ត្រ​មុន​លោក​ត្រាំ ប៉ុន្តែ​មិនទាន់មាន​ការវាយតម្លៃ​អំពី​លទ្ធផល​ចុងក្រោយ​នៅឡើយ​ទេ ត្រូវ​រង់ចាំ​ដល់​ការរាប់​សន្លឹកឆ្នោត​អស់​សិន ជាពិសេស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​៕

ព័ត៌មានផ្សេងទៀត