ចលនាតវ៉ារបស់ក្រុមបាតុករនៅប្រទេសថៃ ពុំទាន់ទទួលបានការឆ្លើយតបតាមបំណងធំៗរបស់ពួកគេនៅឡើយទេ។ ពួកគេបានស្នើឲ្យលោកប្រាយុទ្ធ ចាន់អូចាចុះចេញពីតំណែង ស្នើឲ្យផ្លាស់ប្ដូររដ្ឋធម្មនុញ្ញបង្កើតឡើងដោយយោធាក្នុងឆ្នាំ២០១៧ ស្នើឲ្យធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដើម្បីកំណត់តួនាទីព្រះមហាក្សត្រឲ្យស្ថិតក្រោមរដ្ឋធម្មនុញ្ញ និងស្នើរំលាយសភាចោលជាដើម។ ប៉ុន្ដែពុំមានការឯកភាពលើចំណុចទាំងនេះទេ ខណៈដែលលោកប្រាយុទ្ធធ្លាប់ប្រកាសដាច់ខាតមិនចុះចេញពីតំណែង។ ក្រុមបាតុករធ្លាប់បាននិយាយថានឹងបន្ដធ្វើសកម្មភាពប្រមូលផ្ដុំតវ៉ា ដរាបណាគោលបំណងរបស់ពួកគេទទួលបានការឆ្លើយតប។ តើលោកប្រាយុទ្ធ ចាន់អូចានឹងប្រើសេណារីយ៉ូអ្វីទៀតទប់ទល់នឹងក្រុមបាតុករ?
ដើម្បីច្បាស់ព័ត៌មានបន្ថែម ជាបន្ដសូមស្ដាប់នាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិ ដែលមានបទសម្ភាសរវាងពេញ ផេងជាមួយលោកកា ម៉ាធុលដូចតទៅ៖
សំឡេង៖