រថយន្ត​ប្រឡាក់​នៅ​រដូវភ្លៀង តើ​គួរ​លាង​សម្អាត​ញឹកញាប់​ដែរ​ទេ​?

03-11-2020 5:57 pm 242

​តាម​ការសង្កេត មាន​ទស្សនៈ​មួយចំនួន​បាន​និយាយថា នៅ​រដូវវស្សា​ប្រជាពលរដ្ឋ​ហាក់​មិនសូវ​យក​រថយន្ត​របស់​ខ្លួន​ទៅ​សម្អាត​នោះទេ ដោយ​គិត​ថា បើ​លាង​សម្អាត​ហើយ គង់តែ​ប្រឡាក់​វិញ​ដដែល នាំ​ឲ្យ​ខាត​លុយ​។ ម្ចាស់​យានដ្ឋាន​ថែទាំ​យានយន្ត​មួយកន្លែង បានបញ្ជាក់​ថា សម្រាប់​ទស្សនៈ​នេះ វា​នឹង​បង្ក​ហានិភ័យ​ដល់​យានយន្ត​របស់​លោក​អ្នក​ទៅវិញ​ទេ​។ ការលាង​សម្អាត​រថយន្ត​មិន​បាន​ល្អ នៅ​រដូវ​ភ្លៀង​ធ្លាក់ នឹង​ធ្វើឲ្យប៉ះពាល់​ដល់ទឹក​ថ្នាំ​រថយន្ត មាន​ស្នឹម ឬ​ច្រេះ​ជាដើម​។ ហើយ​សម្រាប់​ការចំណាយ​ទៅលើ​ការជួសជុល ចន្លោះ​ពី​៤០ ទៅ​១០០​ដុល្លារ អាស្រ័យ​ទៅតាម​ប្រភេទ​យានយន្ត​នី​មួយៗ​។ 

​នេះ​គឺជា​អ្វី​ដែល​លោក​ហ៊ាង ហាប់ ម្ចាស់​យានដ្ឋាន​ថែទាំ​រថយន្ត V Car ណែនាំ​ទៅ​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ​ដែល​បើកបរ​នៅក្នុង​រដូវ​ភ្លៀង​ធ្លាក់​។ ជាមួយគ្នានេះ លោក​ហ៊ាង ហាប់ លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​កុំ​ស្តាយ​លុយ សម្រាប់​ការលាង​សម្អាត​រថយន្ត​ក្រោយពេល​បើក​កាត់​ទឹកភ្លៀង ព្រោះ​វា​អាច​នឹង​ធ្វើ​យានយន្ត​របស់​លោក​អ្នក​ឆាប់​ចាស់ ស្លក​ពណ៌​។ 

​ម្ចាស់​យានដ្ឋាន​ថែទាំ​យានយន្ត​រូបនេះ បាន​ណែនាំ​ថា ភ្លាមៗ​ក្រោយ​រថយន្ត​ប្រឡាក់ គួរ​ទៅកាន់​មជ្ឈមណ្ឌល​ថែទាំ​ដែល​នៅ​ជិត​បំផុត ដើម្បី​លាង​សម្អាត​ឲ្យទាន់​ពេលវេលា​។​ ​ការសម្អាត​នៅ​កន្លែង​ថែទាំ​រថយន្ត ល្អ​ជា​ការលាង​សម្អាត​ដោយ​ខ្លួនឯង​នៅផ្ទះ ព្រោះ​នៅ​កន្លែង​ថែទាំ​មាន​ឧបករណ៍​ទំនើប និង​មាន​បច្ចេកទេស​ថែទាំ បានល្អ​ជាង​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​ហ៊ាង ហាប់​។​

​គួរបញ្ជាក់​ថា មិន​ថា​នៅ​រដូវក្តៅ និង​រដូវវស្សា​នោះទេ រាល់​ពេល​រថយន្ត​រប​ស់លោក​អ្នក​ប្រឡាក់ គួរ​យក​រថយន្ត​រប​ស់លោក​អ្នក​ទៅ​លាង​សម្អាត ដើម្បី​ការពា​រការ​កុំឲ្យ​មាន​ការច្រេះ ឬ​ខូច​ទឹក​ថ្នាំ​រថយន្ត ដែល​វា​ជា​ហានិភ័យ​ទៅ​ថ្ងៃ​ខាង​មុខ​៕ 

ព័ត៌មានផ្សេងទៀត