លោក​ស៊ុន​ចាន់ថុល ណែនាំ​ឲ្យ​ពង្រឹង​វិធានការ​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់

02-11-2020 1:06 pm 394

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ជូនដំណឹង​អំពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្ដាញ​ផ្លូវថ្នល់​។ 
​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើ​សទម្ងន់​កម្រិត​កំណត់​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា​បានឲ្យដឹងថា កន្លង​មក​គណៈកម្មាធិកា​រ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើ​សទម្ងន់​កម្រិត​កំណត់ បាន​ពិនិត្យឃើញ​ថា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ បាន​ចូលរួម​គោរ​អនុវត្ត​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គិត​យុត្ត​បាន​កាន់តែ​ល្អ តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ ណែនាំ និង​ចាត់វិធានការ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។ 

​ក៏​ប៉ុន្តែ​នៅ​មាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន នៅតែ​មិន​ទាន់​ចូលរួម​គោរព​អនុវត្ត​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ឲ្យបាន​ពេញលេ​ញ និង​ត្រឹមត្រូវ​នៅ ឡើយ​។ ដូច្នេះ​ដើម្បី​ពង្រឹង​ការអនុវត្ត​បទ​ប្បញ្ញ​តិ្ត​នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្ប​ការ្យ​ផ្លូវថ្នល់​ឲ្យបាន​ជាប់​រ៉ឹង​មាំ គង់វង្ស និង​ធន់​ជាប់​តាម​អាយុកាល​បច្ចេកទេស​សាងសង់ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ណែនាំ​ចំនួន​៦​ចំណុច​ដូចខាងក្រោម​៖ 


ព័ត៌មានផ្សេងទៀត