ទឹកឃ្មុំ​ព្យាបាល​ជំងឺ​ហឺត​

27-10-2020 6:54 pm 163

​ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់​ជា​ឱសថ​ធម្មជាតិ ដែល​អាច​ព្យាបាល​ជំងឺ​រាប់មុខ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សំខាន់​ជាច្រើន​។ សូម្បីតែ​ផលិតផល​កែ​សម្ផស្ស និង​ថ្នាំ​ព្យាបាល​ជំងឺ​មួយចំនួន ក៏​ត្រូវបាន​គេ​ផ្សំ​ឡើង​ពី​ទឹកឃ្មុំ​ដែរ​។ ក្នុងចំណោម​បញ្ហា​សុខភាព​ជាច្រើន​នោះ ក៏មាន​ជំងឺហឺត​ដែល​មនុស្ស​មួយចំនួន​ជួបប្រទះ​ផងដែរ ដែល​ទឹកឃ្មុំ​អាចជួយ​បាន​។ អ្នក​អាច​ប្រើប្រាស់​ទឹកឃ្មុំ​ដោយ​វិធី​មួយចំនួន រួមមាន​៖

​ទឹកឃ្មុំ និង​ទឹកក្រូច​ពណ៌​លឿង រូបមន្ត​មួយ​នេះ​ពិតជា​សមស្រប​បំផុត​សម្រាប់​កុមារ ដែល​ក្អក ហឺត​។ អ្នក​អាច​យក​ទឹកឃ្មុំ​២​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​ទឹកក្រូច​ពណ៌​លឿង​មួយ​ពែង ហើយ​កូរ​ឲ្យ​រលាយ​ចូលគ្នា​សព្វ​ចាំ​ទទួលទាន​។ ក្នុង​មួយថ្ងៃ​ទទួលទាន​ឲ្យបាន​ពី​រដងរហូត​ទាល់តែ​អាការ​ក្អក និង​ជំងឺហឺត​ចុះខ្សោយ​។​

​ក្រៅពីនេះ ទឹកឃ្មុំ ខ្ទឹម​បារាំង និង​ម្រេចខ្មៅ​ក៏​ជា​រូបមន្ត សម្រាប់​ដោះស្រាយ​បញ្ហា​ហឺត​ដែរ​។ វិធីសាស្ត្រ​មួយ​នេះ អាច​កាត់បន្ថយ​បញ្ហា​ផ្លូវដង្ហើម​ដោយសារតែ​ក្អក និង​មិន​ស្រួល​ក្នុង​ដើមទ្រូង​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ ទឹក​ខ្ទឹមបារាំង​កន្លះ​ពែង​និង​ម្រេចខ្មៅ​បន្តិច​។ ទទួលទាន​ឱសថ​នេះ​មួយថ្ងៃ​ម្តង ជំងឺហឺត​នឹង​ឆាប់​ធូរស្បើយ​ឡើងវិញ​។​

​មិនសូវ​ខុសគ្នា​ប៉ុន្មាន ដើម្បី​ដោះស្រាយ​បញ្ហា​ហឺត អ្នក​អាច​ប្រើ​ទឹកឃ្មុំ​លាយ​ជាមួយ ក្រូចឆ្មារ​។ វីតាមីន C នៅក្នុង​ក្រូចឆ្មារ អាចជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​។ មិនតែប៉ុណ្ណោះ​វា​ក៏មាន​ផ្ទុក​សារធាតុ​អង់​ទី​អុក​ស៊ីដង់ ដែល​អាចជួយ​សម្លាប់​បាក់តេរី​ប្រកបដោយ​ប្រសិទ្ធភាព​។ ចំណែកឯ ទឹកឃ្មុំ អាចជួយ​សម្រួល​ដល់​ការ​រលាក​នៃ​រាងកាយ ដើម្បី​បំបាត់​ជំងឺ​ហឺត​។ ងាយៗ​អ្នក​គ្រាន់តែ​យក​ទឹក​ក្រូចឆ្មារ​កន្លះ​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​មួយ​កែវ រួច​ទទួលទាន​ជាការ​ស្រេច​។ អ្នក​អាច​ទទួលទាន​មួយថ្ងៃ​មួយដង​រយៈពេល​មួយខែ ជំងឺ​ហឺត នឹង​ឆាប់​ធូរស្រាល​៕

ព័ត៌មានផ្សេងទៀត