នៅបាំងតែប្រមាណ១សប្ដាហ៍ទៀតប៉ុណ្ណោះ កាបោះឆ្នោតនៅអាមេរិកនឹងរៀបចំឡើង ហើយពេលនោះនឹងដឹងដែរថានរណាក្លាយជាប្រធានាធិបតីថ្មី។ អាចលោកដូណាល់ ត្រាំជាប់មួយអាណត្ដិទៀត ឬក៏លោកចូ បាយដិនមកគ្រងតំណែងជំនួស។ បច្ចុប្បន្ន ពុំទាន់មានការព្យាករណ៍ជាក់លាក់ឡើយ អ្វីដែលច្បាស់ការគឺនឹងផ្អែកទៅលើលទ្ធផលជាក់ស្ដែងក្រោយបោះឆ្នោត។ ទស្សនៈមុនការបោះឆ្នោតបើតាមអ្នកជំនាញភូមិសាស្ដ្រនយោបាយអន្ដរជាតិ មើលឃើញថាបើលោកត្រាំជាប់ឆ្នោត ស្ថានភាពនយោបាយពិភពលោកនឹងពុំមានអ្វីប្រែប្រួលខ្លាំងទេ។ ផ្ទុយទៅវិញបើលោកចូ បាយដិនជាអ្នកជាប់ឆ្នោត គោលនយោបាយពិភពលោកនឹងត្រូវផ្លាស់ប្ដូរ ហើយចិនក៏នឹងត្រូវប្រឈមបញ្ហាកាន់តែខ្លាំងជាមួយអាមេរិក។
ដើម្បីជ្រាបព័ត៌មានបន្ថែម ជាបន្ដសូមស្ដាប់បទសម្ភាសរវាងពេញ ផេងជាមួយលោកកា ម៉ាធុល អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖