វិធីជ្រើសរើសនិងស្តុកគ្រាប់ពូជពោត

27-10-2020 10:36 am 326

វិធីជ្រើសរើសគ្រាប់ពូជពោត ៖

- ជ្រើសរើសផ្លែពោតដែលទុំល្អ មានទំហំធំ មានគ្រាប់ពេញ និងមានពណ៌តែមួយប្រភេទ (មិនមែនពណ៌ក្រឡាៗ ឬចម្រុះ) ។
- កាត់ផ្លែផ្នែកក្បាល និងកន្ទុយចេញ ដោយទុកផ្នែកកណ្តាលដើម្បីប្រឡេះយកគ្រាប់ ។
- មុនពេលយកទៅដាំ ត្រូវរែង និងរើសម្តងទៀត ដើម្បីជម្រុះចោលគ្រាប់តូចៗ និងគ្រាប់មានការបំផ្លាញពីសត្វល្អិត ។

យើងមានវិធីស្តុកគ្រាប់ពូជពោត ចំនួន៣ផ្សេងគ្នា ៖
- ការស្តុកទុកទាំងសំបក ៖ ផ្លែពោតដែលកាច់ និងជ្រើសរើសពីចម្ការយកមកហាលទាំងសំបក ២-៣ថ្ងៃ ។ បន្ទាប់មក ចងផ្នែកខាងចុងផ្លែ ជាចង្កោមៗ ហើយដាក់ព្យួរតាមរនងផ្ទះ ។
- ការស្តុកក្នុងពាង ឬខាប់ ៖ គ្រាប់ពោតដែលប្រឡេះហើយ ត្រូវរែងយកកម្ទេចកម្ទី គ្រាប់តូច គ្រាប់ធំចេញ រួចហើយហាល២-៣ថ្ងៃ ។ ខាប់ ឬពាង ដែលបម្រុងដាក់គ្រាប់ពោត ត្រូវស្ងួត និងស្អាត ។ ក្រោយពេលដាក់គ្រាប់ពោតហើយ ត្រូវក្រាលផេះផ្នែកខាងលើកម្រាស់ ពី៧ហ៊ុនទៅ១តឹក បន្ទាប់មក ត្រូវគ្រាបមាត់ពាង ឬខាប់ឱ្យជិត ។
- ការស្តុកក្នុងកាន ឬពីដុង ៖ មានលក្ខណៈស្រដៀងគ្នា ទៅនឹងស្តុកទុកក្នុងពាង ឬខាប់ដែរ ។ ក្រោយពេលហាលគ្រាប់ពោតស្ងួតហើយ ត្រូវដាក់គ្រាប់ចូលក្នុងកាដុង រួចមួលគម្របឱ្យជិត ។

ដកស្រង់ចេញពីសៀវភៅ មេរៀនកសិករ របស់អង្គការសេដាក ៕ 

 ពាក្យគន្លឹះ  កសិកម្មដាំណាំពោត

ព័ត៌មានផ្សេងទៀត