បច្ចេកទេសផ្សាំកូនល្មុតដោយខ្លួនឯង

27-10-2020 10:33 am 371

ការផ្សាំកូនល្មុត ៖
- ការជ្រើសរើសពូជផ្សាំ គួរជ្រើសរើសពូជដែលកាត់ពីមែកដើមចាស់ ។ មូលហេតុ គឺវានឹងអាចទទួលបានផលជាងការដាំដោយបណ្តុះគ្រាប់ ។
- ចំពោះការជ្រើសរើសមែក គឺត្រូវជ្រើសរើសល្មុតដែលមានស្លឹកល្មម, មិនខ្ចីពេក, មិនចាស់ពេក, មិនមានជំងឺ និងមិនមានសត្វល្អិតនៅលើសំបកមែក ព្រមទាំងមានផ្លែច្រើន ។
- សម្ភារដែលត្រូវផ្សាំ រួមមាន កាំបិតមុត ដែលកាប់ចង់ខ្សែសម្រាប់ចងរឹត (យកខ្សែ ឬលួស) ស្រកីដួង (ហែកយកសំបកក្នុងដែលទន់ងាយបឺតទឹក) និងដីមានជីជាតិ ។

បច្ចេកទេសផ្សាំ ៖
- ការផ្សាំ គឺត្រូវធ្វើនៅក្នុងខែមេសា និងឧសភា ពោលគឺនៅក្នុងរដូវវស្សា គឺទទួលបានជោគជ័យ ។ យកកាំបិតដែលមុត មកចៀរក្រឡឹងជុំវិញមែកពីលើ និងពីក្រោមថ្នាំប្រវែង២ទៅ៣សង់ទីម៉ែត្រ ។
- បន្ទាប់មក ឆ្កឹះកន្លែងដែលចៀរ ហើយបកសំបកចេញ ។
- យកកាំបិត មកកោសពីលើចុះក្រោមថ្នមៗ ឱ្យអស់រំអិល រួចយកក្រណាត់ទៅជូតឱ្យស្អាត ។
- យកស្រកីដូងដែលត្រៀមរួច ហើយយកទៅជ្រលក់ទឹកឱ្យសើម បន្ទាប់មក យកតំរៀបគ្នាឱ្យបានទំហំប៉ុនកំភួនជើង ។
- ក្រោយមកទៀត យកស្រកីដូងទៅចងផ្អោបជាមួយមែកល្មុត ដែលបានចៀររួចនោះ ដោយចង់រុំវាឱ្យជិត និងតឹងណែនល្អ ។
- លុះដល់រយៈពេល៣ទៅ៤ខែ ទើបដុះឫស យើងអាចចាប់ផ្តើមកាត់យកទៅបណ្តុះនៅក្នុងថង់ ៕

 ពាក្យគន្លឹះ  កសិកម្មដាំណាំល្មុត

ព័ត៌មានផ្សេងទៀត