លោកនាយក​រដ្ឋមន្ត្រី​ថា​បុណ្យអុំទូក​ផ្អាក​តែ​សំពះ​ព្រះ​ខែ​អកអំបុក​តាម​ផ្ទះ​គឺ​នៅតែ​ធ្វើ​ដដែល

26-10-2020 11:33 am 1233

លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ទោះបីជា​រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នា​ឆ្នាំ​នេះ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​ក៏ដោយ តែ​សំពះ​ព្រះ​ខែ​និង​អកអំបុក​នៅតាម​ផ្ទះ​គឺ​នៅ​តែ​ធ្វើ​ដដែល​។ រីឯ​មន្ត្រីរាជការ​និង​បុគ្គលិក​កម្មករ​នៅ​តែ​ទទួល​បាន​ការ​ឈប់សម្រាក ក្នុងអំឡុងពេល​នៃ​ព្រះរាជ​បុណ្យអុំទូក​នេះ​ដដែល​។ 

ការបញ្ជាក់​ដូចនេះ​ក្នុងឱកាស​ដែល​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កាប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់​ពី​តំបន់​កោះ​ពេជ្រ​ទៅ​កាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះនរា​ទៅ​ផ្លូវជាតិ​លេខ​១​នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​។ ​

សំឡេង៖

 


ព័ត៌មានផ្សេងទៀត