ទោះបីជាស្ថានភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ហាក់មានសភាពថមថយនូវការឆ្លងរីករាលដាលក៏ដោយ ក៏លោកនាយករដ្ឋមន្ដ្រីហ៊ុន សែននូវតែបន្តណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តមានការប្រុងប្រយ័ត្នជាប់ជានិច្ច។ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានលើកឡើងអំពីស្ថានភាពនៅមីយ៉ាន់ម៉ា ដែលពីដំបូងមានករណីឆ្លងប្រហាក់ប្រហែលនឹងកម្ពុជាដែរ។ ក៏ប៉ុន្តែឥឡូវបានកើនឡើងជាបន្តបន្ទាប់។ សូមជម្រាបថា គិតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន២៨៧នាក់។ អ្នកជំងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយមានចំនួន២៨៣នាក់។ រីឯអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន៤នាក់។
ជាបន្តសូមស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ពីតំបន់កោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរាទៅផ្លូវជាតិលេខ១នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះដូចតទៅ!
សំឡេង៖