កូវី​ដ​-១៩​សម្លាប់​មនុស្ស​ជាង​១​លាន​១​សែន​នាក់​និង​ឆ្លង​ជាង​៤៣​លាន​នាក់​

26-10-2020 11:17 am 203

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០២០​នេះ វីរុស​កូវី​ដ​-១៩​បាន​សម្លាប់​មនុស្ស​ទូទាំង​ពិភពលោក​ប្រមាណ​ជាង ១​លាន​១​សែន​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​វីរុស​សកល​នេះ​បាន​ហក់​ដល់​ជាង ៤៣​លាន​៣​សែន​នាក់​។ ក្រៅ​ពី​អ្នក​ឆ្លង​និង​ស្លាប់ ក៏​មាន​អ្នកជំងឺ​ប្រមាណ​ជិត ៣២​លាន​នាក់​បាន​ជាសះស្បើយ​ឡើង​វិញ​ផង​ដែរ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គេហទំព័រ​ស្រង់​ទិន្នន័យ​កូវី​ដ​-១៩ Worldometer​។​

​គួរបញ្ជាក់​ថា សហរដ្ឋអាមេរិក​នៅ​តែ​ជា​ឈរ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ច្រើនជាងគេ​។ ជាក់ស្ដែង​អាមេរិក​មាន​អ្នក​ឆ្លង​ប្រមាណ​ជាង ៨,៨​លាន​នាក់ អ្នកស្លាប់​ជា​ង​២​សែន​នាក់ និង​ជា​សះស្បើយ​ជាង​៥,៧​លាន​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​លំដាប់​ទី​២ គឺ​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ជិត ៨​លាន​នាក់ ស្លាប់​ជាង ១​សែន​នាក់ និង​ជា​សះស្បើយ ៧​លាន​នាក់​។ ចំណែក​ឯ​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេសប្រេ​ស៊ីល មាន​អ្នក​ឆ្លង ៥,៣​លាន​នាក់ អ្នកស្លាប់​ជា​ង ១​សែន​៥​ម៉ឺន​នាក់ និង​ជា​សះស្បើយ​ជាង ៤,៨​លាន​នាក់​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត