លោកនាយករដ្ឋមន្ត្រីបានព្រមានខ្លាំងៗចំពោះលោកហូរ វ៉ាន់ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ដោយប្រមុខរដ្ឋាភិបាលបានហៅថា ជាមេក្លោងនៃអំពើក្បត់ជាតិ ដែលបានបញ្ជាឲ្យមានការធ្វើបាតុកម្មនៅស្ថានទូតចិនប្រចាំនៅក្រុងភ្នំពេញ និងបានចោទពីការចុះហត្ថលេខាសម្ងាត់មួយពីវត្តមានកងទ័ពចិននៅកម្ពុជា។
ប្រមុខរដ្ឋាភិបាលបញ្ចេញប្រតិកម្មខ្លាំងៗនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរាហ៍ នាថ្ងៃទី២៦ ខែតុលានេះ៕