លោកនាយក​រដ្ឋមន្ត្រី​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ភ្នំពេញ​ទៅ​កោះនរាហ៍​

26-10-2020 8:35 am 207

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កាប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​ន​រាហ៍ និង​ពី​កោះនរាហ៍ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ជា​សមិទ្ធផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​លើ​ទឹកដី​រាជធានី​ភ្នំពេញ​។​

​បើ​តាម​ក្រុមហ៊ុន​វិនិយោគ​(OCIC) ដែល​ទទួលបាន​សិទ្ធិ​សាងសង់​បានឲ្យដឹងថា សម្រាប់​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរាហ៍ មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤.៥០​ម៉ែត្រ​។ ផ្លូវ​នេះ​គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ ដោយ​ចំណាយ​ថវិកា ៣៨​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត