ការការពារ​ថ្លើម​ពី​ជំងឺ​​មហារីក​

25-10-2020 5:38 pm 216

​អត្រា​នៃ​អ្នក​កើត​ជំងឺមហារីក​ថ្លើម កំពុងតែ​មាន​ការកើនឡើង នៅ​ទូទាំង​ពិភពលោក ជាពិសេស អ្នក​ដែលមាន​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ រលាក​ថ្លើម​ប្រភេទ B និង​ខ្លាញ់​ក្នុង​ថ្លើម​។ ក្នុងករណី​ជំងឺ​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ គ្មាន​ថ្នាំ​ព្យាបាល​បាន​នោះទេ គឺ​មានតែ​រង់ចាំ​សេចក្តីស្លាប់​ប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា ជំងឺ​មហា​រីក​ថ្លើម អាច​ការពារ​បាន ប្រសិនបើ​អ្នកអនុវត្ត​តាម​លក្ខណ្ឌ​មួយ​ចំនួនបាន​ត្រឹមត្រូវ​។ នៅក្នុង​នោះ​អ្នក​គួរ​៖

- ពិនិត្យ​សុខភាព​ជាប្រចាំ​រៀងរាល់​៦​ខែម្តង ដើម្បី​រកមើល​រោគសញ្ញា​ដំបូង នៃ​ជំងឺមហារីក​ថ្លើម ជាពិសេស​អ្នក​ដែលមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ក្រិន​ថ្លើម​

-​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B​ឲ្យបាន​ត្រឹមត្រូវ​

- ឈប់​ផឹកស្រា ជក់បារី ជាពិសេស​អ្នកមាន​ជំងឺ​ក្រិន​ថ្លើម​និង​រលាក​ថ្លើម​

-​កុំ​ប្រើ​ថ្នាំ​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះថ្នាំ​មួយចំនួន លើស​កម្រិត​អាច​ប៉ះពាល់​ដល់​មុខងារ​នៃ​ថ្លើម​និង​មាន​ជំងឺថ្លើម​រ៉ាំរ៉ៃ ដែល​នាំទៅយ​រក​ជំងឺមហារីក​ថ្លើម​

-​ជៀសវាង​ប្រើប្រាស់​សារ​ធាតុគីមី ដែល​បំផ្លាញ​ដល់​មុខងារ​នៃ​ថ្លើម​។​

​ថ្លើម​មាន​តួនាទី​ជាច្រើន ដូចជា​លាង​សម្អាត​ឈាម និង​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ ជា​កន្លែង​រក្សាទុក​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ ជា​រោងចក្រ​ផលិត​ទឹកប្រមាត់ ដើម្បី​ជំនួយ​ដល់​ការរំលាយ​អាហារ និង​ទឹក ចូលរួម​និង​បំផ្លាញ​អេ​ម៉ូគ្លូ​ប៊ីន អាំង​ស៊ុយ​លីន អ័រម៉ូន និង​កោសិកា​គ្រាប់​ឈាមក្រហម​ចាស់ៗ​ចោល និង​បញ្ចេញ​ពី​រាងកាយ​។ ហេតុនេះ គួ​រក្សា​ថ្លើម​ឲ្យមាន​សុខភាព​ល្អ ដោយ​ក្រៅពី​អនុវត្តតាម​វិធាន​ខាងលើ អ្នក​គួរ​ទទួលទាន​បន្លែ ផ្លែឈើ​ឲ្យបាន​គ្រប់គ្រាន់ និង​ឆ្លៀត​ពេលខ្លះ​ដើម្បី​ហាត់ប្រាណ​ផង​៕

 ពាក្យគន្លឹះ  សុខភាពថ្លើម

ព័ត៌មានផ្សេងទៀត