យ៉ាងហោចណាស់​មនុស្ស​១៨​នាក់​ស្លាប់ ក្នុង​ការវាយប្រហារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

25-10-2020 8:58 am 932
អ្នករងរបួសម្នាក់ក្នុងចំណោមអ្នករងរបួសជាច្រើននាក់នៅក្នងការវាយប្រហារនៅអាហ្វហ្គានីស្ថាន

​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១៨​នាក់​ត្រូវ​បានសម្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​អប់រំ​មួយ ក្នុង​រដ្ឋធានី​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន នៅ​រសៀល​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០២០​។ អ្នក​ដែល​ស្លាប់​និង​របួស​ភាគច្រើន​ជា​និស្សិត​។

ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាងថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​។ យ៉ាងណាក៏ដោយ នៅក្នុង​សារ​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន ក្រុម​រដ្ឋ​អ៊ីស្លាម មិនបាន​ផ្តល់​ភស្តុតាង​ណាមួយ បញ្ជាក់ថា​ពិតជា​នៅ​ពីក្រោយ​ការវាយប្រហារ​ឡើយ​។​ ចំណែកក្រុមតាលីបង់ បានបដិសេធភ្លាមៗ ថាមិនជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះទេ។

​ជា​ការកត់សំគាល់ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន មាន​ការកើនឡើង​នូវ​អំពើហិង្សា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ការវាយប្រហារ​ភាគច្រើន ធ្វើឡើង​ដោយ​ក្រុម​សម្ម​ប្រយុទ្ធ​តា​លី​បង់​។ អំពើហិង្សា​ទាំងនេះ គំរាមកំហែង​ដល់​ការចរចា​សន្តិភាព រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ពួកតា​លីបង់ នៅក្នុង​រដ្ឋធានី​ឌូ​ហា​ប្រទេស​កាតា​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត