លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​មិន​ចរចា​នយោបាយ​ជាមួយ​អ្នកណា​ទាំងអស់​

24-10-2020 10:24 am 1309

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​មិន​ត្រូវ​ការចរចា​នយោបាយ​ជាមួយ​អ្នក​ណា​ទាំងអស់ អ្នក​ដែល​ធ្វើ​ខុសច្បាប់​ត្រូវ​ស្ថិត​នៅ​តុលាការ អ្នក​ដែល​កាត់ទោស​ហើយ ត្រូវ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​សិន​។ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​ស្បៀង​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ម៉ាឡៃ នា​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​។​

​ការប្រកាស​ពី​លោកនាយក​រដ្ឋមន្ត្រី​នេះ ត្រូវបាន​គេ​មើលឃើញថា ធ្វើឡើង​បន្ទាប់​ពី​ក្រុម​អតីត​គណបក្សប្រឆាំង​ដែល​កំពុង​នៅ​ក្រៅប្រទេស បាន​ប្រកាស​ថា​នឹង​វិល​ចូល​មក​កម្ពុជា​វិញ ប្រសិនបើ​រដ្ឋាភិបាល​យល់ព្រម​ចំពោះ​លក្ខខណ្ឌ​មួយចំនួ​ន​របស់ខ្លួន​៕

ព័ត៌មានផ្សេងទៀត