លោក​សុខ​ទូច​៖ ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​មាន​ថ្នាក់​គរុកោសល្យ​ភាសា​ចិន

23-10-2020 4:21 pm 994

​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់​ថា ប្រទេស​កម្ពុជា​ត្រូវតែ​បណ្តោះ​បណ្តាល ភាសា​ចិន ក្នុង​កម្រិត​ខ្ពស់​បំផុត បន្ថែម​ពី​នេះ​កម្ពុជា​ក៏​តែ​ត្រូវ​បណ្តោះ​បណ្តាល​ភាសា​កូរ៉េ និង​ភាសា​ជប៉ុន ដើម្បី​បង្កើន​ឱកាស​ការងារ និង​កិច្ចការ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀត ខណៈ​បច្ចុប្បន្ននេះ កម្ពុជា​បាន​ទទួល​លំហូរ​វិនិយោគ​ជាច្រើន​ពី​សំណាក់​អ្នក​វិនិយោគិន​ចិន​។​ ​ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​កិច្ច​ពិភាក្សា​តុមូល ស្តីពី «​ការបណ្តុះបណ្តាល​ជំនាញ​គរុកោសល្យ​ថ្នាក់​ភាសា​ចិន​» នៅ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែតុលា​។​

​លោក​សុខ ទូច បាន​ថ្លែងអំណរគុណ​សមាគម​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​បើក​ថ្នាក់​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា​។ លោក​ថា ការគាំទ្រ​នេះ វា​ជា​ប្រវិត្តសាស្ត្រ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​ប្រទេស​កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​គ្នា​ជាង​១​ពាន់​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ​មិន​ទាន់​មាន​ថ្នាក់​គរុកោសល្យ​ភាសា​ចិន បែបនេះ​នៅ​កម្ពុជា​នៅឡើយ​ទេ​។​

​ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ​បាន​បន្តថា ការបង្កើត​ឲ្យមាន​ថ្នាក់​គរុកោសល្យ​ភា​សាចិន នៅ​កម្ពុជា គឺ​បាន​កែ​ប្រវត្តិសាស្ត្រ​កុំឲ្យ​ជាន់​ដាន​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ភា​សាចិន រំលង​ហួស​ដូច​បណ្តា​ភាសា​មួយចំនួន​នោះ រាជបណ្ឌិត្យសភា​កម្ពុជា បាន​បង្កើត​នូវ​ថ្នាក់​គរុកោសល្យ ចំនួន​៣​សំខាន់​រួមមាន​ទី​១៖ ថ្នាក់​គរុកោសល្យ​ផ្នែក​បង្រៀន​, ទី​២៖ ថ្នាក់​គរុកោសល្យ​ផ្នែក​វេ​យ្យក​រណ៍ និង​ទី​៣៖ ថ្នាក់​គរុកោសល្យ​ទៅលើ​ការតាក់តែង​សរសេរ​សៀវភៅ​។ បន្ថែម​ពី​នេះ គឺ​ជំនាញ​ខាង​បក​ប្រែជា​ភាសា​ចិន​ឲ្យមាន​ស្តង់ដារ និង​អាច​ប្រើប្រាស់ បាន​ជា​ផ្លូវការ​ទៅលើ​ផ្នែក​នីមួយៗ​ផងដែរ​៕

 ពាក្យគន្លឹះ  លោកសុខទូចភាសាចិន

ព័ត៌មានផ្សេងទៀត