ប៉ូលិស​អូស្ដ្រាលី​​ចាប់ខ្លួន​បុរស​​៤៤​នាក់​​ករណី​​រំលោភបំពាន​​លើ​កុមារ​

23-10-2020 3:28 pm 1060
រូបភាពជនសង្ស័យ​ដែលកំពុងត្រូវបានចាប់ខ្លួន

​ប៉ូលិស​អូស្ដ្រាលី​បាន​ចាប់ខ្លួន​បុរស​៤៤​នាក់ ពីបទ​កាន់កាប់​ជា​កម្មសិទ្ធិ​និង​ប្រើ​សម្ភារ​ធ្វើ​សកម្មភាព​រំលោភបំពាន​លើ​កុមារ​។ ការចាប់ខ្លួន​ធ្វើឡើង​នៅតាម​បណ្ដា​រដ្ឋ​នានា​ក្នុងប្រទេស​អូស្ដ្រាលី និង​ធ្វើឡើង​បន្ទាប់ពី​បើក​ការស៊ើបអង្កេត​រយៈពេល​មួយឆ្នាំ ទៅលើ​រូបភាព​និង​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​តាម​អន​ឡាញ​។ ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់​មាន​អាយុ​ចន្លោះ​ពី​១៩​ដល់​៥៧​ឆ្នាំ ហើយ​ប៉ូលិស​បាន​និយាយថា មាន​បទ​ចោទ​ប្រឆាំង​ពួកគេ​សរុប​ដល់​ទៅ​៣៥០​ករណី ដែល​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ជា​កម្មសិទ្ធិ​ឬក៏​ប្រើប្រាស់​សម្ភារៈ​ដើម្បី​ធ្វើ​សកម្មភាព​រំលោភបំពាន កេងចំណេញ​ផលប្រយោជន៍​ពី​កុមារ​។ 

​មន្ដ្រីប៉ូលិស​និង​ក្រុម​អ្នកជំនាញ​ជាច្រើន​នាក់​បាន​សហការគ្នា​ធ្វើ​ប្រតិ​ប​ត្ដិ​ការចាប់ខ្លួន​នេះ ខណៈ​ជនសង្ស័យ​មាន​អ្នក​បម្រើការ​ផ្នែក​សំណង់ ដឹកជញ្ជូន មន្ដ្រី​អនុវត្ដ​ច្បាប់ និង​អ្នក​បម្រើការ​ផ្នែក​បដិសណ្ឋារកិច្ច​។ ក្នុង​ប្រតិ​បត្ដិកា​រនេះ​មានកុ​មារចំនួន​១៦​នាក់​ត្រូវបាន​ជួយសង្គ្រោះ ហើយ​បើតាម​ការបញ្ជាក់​ពី​សារព័ត៌មាន​AFP ប៉ូលិស​បាន​ជួយសង្គ្រោះ​កុមារ​ចំនួន​១៣៤​នាក់​ហើយ​ក្នុង​ឆ្នាំនេះ ពី​ករណី​កេងប្រវ័ញ្ច​ផលប្រយោជន៍ ក្នុងនោះ​មាន​៦៧​នាក់​ស្ថិតនៅ​ក្រៅប្រទេស​អូស្ដ្រាលី​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត