លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

23-10-2020 9:10 am 171

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​តុលា​នេះ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូចខាងក្រោម​៖

១-​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​

២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​

៣- ការអភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​តាតៃ​លើ​អនុភាព​១៥០ មេហ្គា​វ៉ាត់ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សាងសង់​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូ​វ៉ុល ពី​រាជធានី​ភ្នំពេញ ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។​

៤-​បញ្ហា​ផ្សេងៗ​៕

ព័ត៌មានផ្សេងទៀត