បច្ចេកទេសដាំស្វាយឱ្យឆាប់ផ្លែ

22-10-2020 4:23 pm 385

ស្វាយ គឺជាប្រភេទដំណាំឈើហូបផ្លែមួយ ដែលកសិករខ្មែរយើងនិយមដាំនៅស្ទើរតែគ្រប់ទីកន្លែង នៅតាមភូមិ ភ្លឺស្រែ និងដាំជាចម្ការធំជាដើម ។ ភាគច្រើននៃការនិយមដាំដុះស្វាយ កសិករយើងច្រើនដាំកូនស្វាយដោយការបំបៅមែក ព្រោះវិធីនេះ អាចធ្វើឱ្យស្វាយឆាប់ដុះលូតលាស់លឿន ពិសេសឆាប់បានផ្លែផ្កា ក៏ប៉ុន្តែ កសិករខ្លះ នៅតែដាំស្វាយដោយការដាំដោយគ្រាប់ក៏ទទួលបានផលល្អដូចគ្នាដែរ ។ តទៅនេះ យើងសូមលើកយកបទពិសោធន៍នៃការដាំស្វាយដោយគ្រាប់ របស់ប្រជាកសិករមកបង្ហាញ ។

ចំណុចទី១. ការជ្រើសរើសគ្រាប់ពូជ និងការរៀបចំពូជដាំ
- ត្រូវជ្រើសរើសផ្លែស្វាយដែលរលោងថ្លា គ្មានជ័រខ្មៅហ៊ុំព័ទ្ធ
- ត្រូវជ្រើសរើសគ្រាប់ពីផ្លែដែលទុំពីដើម មិនត្រូវយកផ្លែបន្ទុំដាច់ខាត

ចំណុចទី២. ការរៀបចំរណ្តៅដាំដុះ
- ត្រូវជីករណ្តៅរាងបួនជ្រុង ទំហំ៧តឹកទៅ១ម៉ែត្រ និងមានជម្រៅ៥តឹកឬ៨តឹក
- បន្ទាប់ពីជីករណ្តៅរួចរាល់ ត្រូវដាក់ជីធម្មជាតិឱ្យបានច្រើន រួមមានទាំងស្លឹកឈើ សំរាមរលួយឱ្យពេញ
- បន្ទាប់មក កើបដីបាតស្រះដាក់ពីលើ
- បន្ទាប់ពីដាក់ដីបាតស្រះរួចរាល់ ត្រូវយកគ្រាប់ពូជដែលជ្រើសរើសរួចរាល់ ទៅចិតសំបកគ្រាប់ចេញ ហើយដាក់ដាំទាំងសាច់តែម្តង ។

ការដាំស្វាយតាមវិធីបែបនេះ នឹងជួយឱ្យស្វាយដុះលូតលាស់ល្អ អត្រាគង់វង្សខ្ពស់ មានផ្លែច្រើន ហើយឆាប់ផ្លែតែក្នុងរយៈ៣ឆ្នាំប៉ុណ្ណោះ នឹងទទួលផល ៕ 

 ពាក្យគន្លឹះ  កសិកម្មស្វាយ

ព័ត៌មានផ្សេងទៀត