សល់​តែ​ពីរ​រឿង​​ទៀត​ទេ​​ត្រកូល​​Fast & Furious​​និង​ត្រូវ​ដល់​​ទីបញ្ចប់​ហើយ​

21-10-2020 9:28 pm 978

Fast & Furious​គឺជា​ភាពយន្ដ​ដ៏​ល្បីឈ្មោះ​មួយ​របស់​អាមេរិក ដែល​មាន​ចេញ​ជា​វគ្គ​បន្ដបន្ទាប់​គ្នា ក្លាយ​ជា​សែស្រឡាយ​នៃ​ភាពយន្ដ​Fast & Furious​ដែល​គួរឲ្យ​ចាប់​អារម្មណ៍បំផុត​។ ចាប់កំណើត​តាំងពី​ឆ្នាំ​២០០១​ជា​វគ្គ​ដំបូង Fast & Furious​នៅសល់​តែ​ពីរ​សាច់រឿង​ទៀត​ទេ គឺ​នៅ​Fast & Furious 10​និង​11 ដែល​ជា​វគ្គ​ចុងក្រោយ​បំផុត​នៃ​ត្រកូ​លរឿង​Fast & Furious នេះ​បើ​យោងតាម​របាយការណ៍​ព័ត៌មាន​បញ្ជាក់​ឲ្យដឹង​។ 

​វគ្គ​ដំបូង​ចេញ​ក្នុង​ឆ្នាំ​២០០១​គឺ​មាន​ចំណងជើង​ថា The Fast and the Furious បន្ទាប់មក​2 Fast 2 Furious​ចេញ​ក្នុង​ឆ្នាំ​២០០៣ The Fast and the Furious:Tokyo Drift ចេញ​ក្នុង​ឆ្នាំ​២០០៦ Fast & Furious ចេញ​ក្នុង​ឆ្នាំ​២០០៩ Fast Five ចេញ​ក្នុង​ឆ្នាំ​២០១១ Fast & Furious 6 ចេញ​ក្នុង​ឆ្នាំ​២០១៣ Furious 7  ចេញ​ក្នុង​ឆ្នាំ​២០១៥ The Fate of the Furious ចេញ​ក្នុង​ឆ្នាំ​២០១៧ Fast & Furious Presents:Hobbs & Shaw ចេញ​ក្នុង​ឆ្នាំ​២០១៩ និង​F9​គ្រោង​នឹង​ចេញ​ក្នុង​ឆ្នាំ​២០២១៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត