​រដ្ឋាភិបាល​បន្ត​អំពាវនាវ​​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​គួរ​ពិចារណា​​ក្នុងការ​យកប្តី​បរទេស​​

21-10-2020 4:44 pm 1597

​លោកស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ បាន​បន្ត​អំពាវនាវ​ដល់​ស្ត្រី​ខ្មែរ គ្រប់រូប​គួរ​ពិចារណា​ក្នុងការ​យកប្តី​បរទេស ដើម្បី​ចៀសវាង​ការចាញ់បោក​គេ​។ ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ថ្មីៗ​នេះ ដែល​អះអាងថា ខ្លួន​ជា​ជនរងគ្រោះ​ពី​ការរំលោភបំពាន ដោយ​ការចាញ់បោក​អ្នកដទៃ តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​ចិន បាន​ស្នើសុំ​ការជួយ​អន្តរាគមន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រោម​ការអន្តរាគមន៍​ភ្លាមៗ​ពី​ក្រសួងការបរទេស ស្ត្រី​រូបនេះ​នឹងធ្វើ​មាតុភូមិនិវត្តន៍​វិញ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។ សូម​ស្ដាប់​ប្រសាសន៍​របស់​អ្នកស្រី​ជូ ប៊ុន​អេង ដូចតទៅ​៖

​សំឡេង​៖

សូមទស្សនាវីដេអូស្រ្តីរងគ្រោះយកប្ដីចិន៖

ព័ត៌មានផ្សេងទៀត