ពលរដ្ឋ​សរុប​ជាង​៤១​ម៉ឺន​នាក់​​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​​

21-10-2020 4:29 pm 203

​គិត​ចាប់ពី​ថ្ងៃទី​០១ ខែ​កញ្ញា ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ រាជធានី​-​ខេត្ត​ចំនួន​១៩ របស់​ប្រទេស​កម្ពុជា បាន​រង​ការប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ក្នុងនោះ​មាន​ប្រជាជន រង​ផលប៉ះពាល់​ចំនួន​១០៤,៣៤៨​គ្រួសារ ស្មើ​ប្រមាណ ៤១៧,៣៩២​នាក់​, ប្រជាជន​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ចំនួន​១០,៥៨៣​គ្រួសារ ស្មើ​ប្រមាណ​៤២,៣៣២​នាក់ និង​ប្រជាជន​ស្លាប់​ចំនួន​៣៤​នាក់​។​

​ជាមួយគ្នា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏​បានឲ្យដឹង​ផង​ដែរថា ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ដល់​១៩ រាជធានី​-​ខេត្ត ស្មើ​៩១​ក្រុង​/​ស្រុក​/​ខណ្ឌ ក្នុងនោះ​រួមមាន​៖ ខេត្ត​ពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេ ត្ត​ស្វាយរៀង ខេត្ត​ឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្ត​កំពង់ស្ពឺ ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្ត​កំពង់ចាម ខេត្ត​កណ្តាល ខេត្ត​កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​៕


ព័ត៌មានផ្សេងទៀត