លោក​នាយករដ្ឋមន្ត្រី​ផ្តាំ​ទៅ​អ្នក​គ្រោង​​ធ្វើបាតុកម្មថា​ ​គេ​កំពុងទឹក​លិច កុំ​មក​រញ៉េរញ៉ៃ

21-10-2020 10:07 am 986

​លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហើរ​សារ​នយោបាយ​ខ្លី​មួយ​ថា អ្នក​ដែល​គ្រោងឡើង​មក​ភ្នំពេញ​ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​២៣ ខែតុលា <<​គេ​កំពុងទឹក​លិច កុំ​មក​រញ៉េរញ៉ៃ​ស្តាប់​ឲ្យបាន​>>​។ លោកនាយក​រដ្ឋមន្ត្រី​បន្តថា គេ​បាន​កំណត់​មុខសញ្ញា​រួចរាល់​ហើយ សម្រាប់​អ្នក​ដែល​គ្រោង​ឡើងមក​ភ្នំពេញ​ដើម្បី​ធ្វើ​បាតុកម្ម​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនបាតុកម្ម

ព័ត៌មានផ្សេងទៀត