លោក​ឬ​ទ្ធី គណៈកម្មការ​MasterChef​ទទួលមរណភាព ខណៈ​កម្មវិធី​កំពុង​ចាក់ផ្សាយ​

21-10-2020 10:04 am 268

​លោក​ស៊ូ សោភ័ណ្ឌ​ឬ​ទ្ធី ឬ​Chef​ឬ​ទ្ធី ដែល​ជា​គណៈកម្មការ​មួយរូប​ក្នុង​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​ដ៏​ល្បីឈ្មោះ​MasterChef Khmer បាន​ទទួល​មរណភាព​ហើយ ខណៈ​ដែល​កម្មវិធី​នេះ​កំពុងតែ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធីអិន​(CTN) ពិសេស​កំពុង​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​នូវ​កម្មវិធី​នេះ​។ នេះ​បើ​យោង​តាមរយៈ​គណនី​ហ្វេ​សប៊ុក​របស់​បង​ស្រី​ម្នាក់​ដែល​អះអាង​ថា ជា​អ្នក​រាប់អាន​ជាមួយ​Chef​ឬ​ទ្ធី​។ 

​តាមរយៈ​គណនី​ហ្វេ​សប៊ុក​របស់​បង​ស្រី​ជា​អ្នក​រាប់អាន​ជាមួយ​លោក​ស៊ូ សោភ័ណ្ឌ​ឬ​ទ្ធី​បានសរសេរថា “Chef​ឬ​ទ្ធី បាន​ទទួល​មរណភាព​មុននេះ​បន្តិច ហើយ​ពេលនេះ ភរិយា​របស់​លោក ក៏​កំពុង​រៀបចំ​ដំណើរ និង​យក​Chef​ឬ​ទ្ធី ទៅ​ផ្ទះ​ហើយ ដោយ​លែង​សង្ឃឹម​តទៅទៀត​ហើយ​”​។​

​គួរ​ជម្រាប​ថា​លោក​ស៊ូ សោភ័ណ្ឌ​ឬ​ទ្ធី មាន​ជំងឺ​ក្រិន​ថ្លើម និង​របេង​សួត​ប្រចាំកាយ​តាំងពី​យូរណាស់​មកហើយ ដោយឡែក​ទើបតែ​ពេល​ថ្មីៗ​នេះ ជំងឺ​របស់​លោក​បាន​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ រហូតមក​ដល់​វិនាទី​នេះ Chef រិទ្ធី ក៏​លែង​មាន​ជីវិត​តទៅទៀត ហើយ​ក៏​លែង​ជា​គណៈកម្មការ​នៅក្នុង​កម្មវិធី​Masterchef Cambodia​បន្ត​ទៀត​ដែរ​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  Chefឬទ្ធីMasterChefKhmerស៊ីធីអិន

ព័ត៌មានផ្សេងទៀត