ល្ហុង​ជួយ​បន្ថយ​ការ​រលាក​សួត​ពី​ការជក់បារី​

20-10-2020 5:34 pm 209

​អ្នក​ជក់បារី ទាំង​អ្នក​ជក់​សកម្ម​និង​អកម្ម អាច​បង្ក​ជាការ​រលាក​សួត​ដូចគ្នា​។ ល្ហុង​មាន​ផ្ទុក​វីតាមីន​A ដែល​ជួយ​ការពារ និង​កាត់បន្ថយ​ការ​រលាក​នេះ​បាន​។ មិនមែនជា​វិធី​សាំញ៉ាំ​ឡើយ ដោយ​អ្នក​គ្រាន់តែ​ផឹកទឹក​ផ្លែ​ល្ហុង​ទុំ​កន្លះ​កែវ​ប៉ុណ្ណោះ ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​វា​ទៅហើយ​។ អ្នក​អាច​ទទួលទាន​ទឹក​ល្ហុង​បាន​ផងដែរ ប្រសិនបើ​អ្នក​ក្អក​។  

​សួត ជា​សរីរាង្គ​ដ៏​សំខាន់​ដែលមាន​តួនាទី ដើម្បី​ធ្វើការ​ដំណើរការ​រាងកាយ​របស់​អ្នកឲ្យមាន​សុខភាព​ល្អ​។ រាល់ពេល​ដក​ដង្ហើមចូល សួត​មាន​តួនាទី​ប្រមូលយក​អុកស៊ីសែន​ទៅកាន់​ចរន្តឈាម រួច​បញ្ជូន​អុកស៊ីសែន​ទាំងនោះ​បន្តទៅ​សរីរាង្គ និង​កោសិកា​រាងកាយ​ទាំងមូល​។ រាល់ពេល​ដែល​អ្នក​ដក​ដង្ហើម​ចេញ សួត​នឹង​ជួយ​បញ្ចេញ​ចោល នូវ​កាបូនឌីអុកស៊ីត​ដែល​មិនល្អ ចំពោះ​រាងកាយ​បាន​ថែមទៀត​ផង​។ 

​ដូច្នេះ អ្នក​ដែល​កំពុងតែ​ញៀន​បារី គួរតែ​ស្វែងរក​វិធី​ផ្តាច់​បារី​ឲ្យបាន ព្រោះ​វា​ធ្វើឲ្យប៉ះពាល់​មិន​ត្រឹមតែ​សួត​ប៉ុណ្ណោះទេ​។ បើ​អ្នក​នៅតែ​បន្ត​ជក់ សួត​ដែល​រង​នូវ​ការ​រលាក​រ៉ាំរ៉ៃ​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ គួរ​ថែរក្សា​សួត​ឲ្យមាន​សុខភាព​ល្អ មិនមែន​ចៀសវាង​ការជក់បារី​តែមួយ​មុខ​នោះទេ គឺ​អ្វី​ក៏ដោយ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សួត​៕

 ពាក្យគន្លឹះ  សុខភាពសួតល្ហុង

ព័ត៌មានផ្សេងទៀត