អាជ្ញាធរ​កំពុង​សហកា​រ​ធ្វើ​ទំនប់​ដើម្បី​បូមទឹក​ចេញពី​តំបន់​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​

20-10-2020 5:30 pm 662

​លោក​ហែម  ដា​រិទ្ធិ  អភិបាល​ខណ្ឌ​ពោធិ៍​សែន  និង​លោក​សាំ  ពិសិដ្ឋ  ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២០ ខែ​តុលា​នេះ បាន​ចុះ​ដឹកនាំ​ក្នុង​ការធ្វើ​ទំនប់ និង​បូមទឹក​ចេញពី​តំបន់​បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង ដោយ​មាន​អត្ត​រាគ​មន៍​ពី​បញ្ជាការដ្ឋាន​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​កងកម្លាំង ង​៧០​។​

​គួរបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ធ្លាក់​ពី​ខេត្ត​កំពង់ស្ពឺ បាន​បង្ក​ការ​ជន់​លិច​យ៉ាង​ខ្លាំង​នៅក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា រហូតមកដល់​ពេលនេះ មានការ​ស្រក​ជា​បណ្តើរៗ​។ ប៉ុន្តែ​ទឹក​នៅ​ក្នុង​តំបន់​ត្រពាំង​ថ្លឹង​មិនទាន់​ធូរស្រាល និង​ទឹក​មាន​ក្លិនស្អុយ​៕

ព័ត៌មានផ្សេងទៀត