ទឹក​ធ្លាយ​ពី​ទំនប់​អូរ​ខៃ​ដន​បាន​លិច​ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​

20-10-2020 2:52 pm 297

​ទឹក​ធ្លាយ​ពី​ទំនប់​អូរ​ខៃ​ដន​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​ពី​ប្រទេស​ថៃ បាន​លិច​ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​ស្ថិតក្នុង​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ​។ 

​លោក​គន់ គីម ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​តំបន់​រងគ្រោះ​បានបញ្ជាក់​ថា ស្ថានភាព​បាក់​ទំនប់​អូរ​ខៃ​ដន ដែល​បង្ក​ជា​ការ​ជន់​លិច​នេះ នឹង​បន្ត​ចូល​ទៅដល់​តំបន់​ច្រក​អូរ​បី​ជាន់ និង​ក្រុង​សិរីសោភ័ណ តែ​យ៉ាងណា​គណៈកម្មាធិការ​បាន​ត្រៀម​កងកម្លាំង​គ្រប់គ្រាន់​ដើម្បី​អន្តរាគមន៍​ជម្លៀស​ប្រជាពលរដ្ឋ ទៅកាន់​កន្លែង​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត