លោក​ត្រាំ​នឹងចូលរួម​ក្នុង​ការជជែក​ដេញដោល​លើកចុងក្រោយ​ជាមួយ​លោក​បាយ​ដិន​

20-10-2020 11:54 am 326
លោកដូណាល់ ត្រាំនៅខាងស្តាំលោកចូ បាយដិន

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និយាយ​ក្នុងនាម​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​សាធារណរដ្ឋ​ថា លោក​នឹងចូលរួម​នៅក្នុង​ការជជែក​ដេញដោល ជាមួយ​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។ លោក​ត្រាំ​បាន​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ចន្ទ​ថា បើទោះជា​មើលទៅ​ហាក់​មាន​ភាពអយុត្តិធម៌​សម្រាប់​រូបលោក​ក៏ដោយ ប៉ុន្តែ​លោក​នឹងចូលរួម​។ លោក​ត្រាំ​និយាយ​ម្តង​ហើយ​ម្តងទៀត ពី​ភាពលម្អៀង​របស់​គណៈកម្មកា​រ​រៀបចំ​កម្មវិធី​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​។​

​សូមបញ្ជាក់ថា ការជជែក​ដេញដោល​រវាង​លោក​ត្រាំ​និង​លោក​បាយ​ដិន ត្រូវធ្វើឡើង​ចំនួន​៣​ដង មុន​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​នឹង​ឈានចូល​មកដល់ នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ប៉ុន្តែ​ជាក់ស្តែង​ការជជែក​ដេញដោល​លើក​ទី​ពីរ ត្រូវបាន​រំលង​ចោល​ជា​ផ្លូវ​ការណ៍ ដោយសារតែ​លោក​ត្រាំ​មិន​ព្រម​ចូលរួម​តាម​វីដេអូ​កាលពី​ថ្ងៃទី​១៥​ខែតុលា ហើយ​ការជជែក​ដេញ​ដោ​លើក​ទី​៣ ដែលជា​លើកចុងក្រោយ ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត