ឥទ្ធិពល​ព្យុះ​ពី​វៀតណាម​ នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ចុះ​ត្រជាក់​​

20-10-2020 9:27 am 764

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល (SAUDEL) នឹង​ធ្វើដំណើរ​ចូល​ភាគ​ខាងជើង​វៀតណាម ក្នុងអំឡុង​ថ្ងៃទី​២៥ ដល់ ២៦ ខែតុលា​ឆ្នាំ​២០២០​។ ព្យុះ​នេះ​អាចមាន​ឥទ្ធិពល​បន្តិចបន្តួច​ប៉ុណ្ណោះ​នៃ​ភាគ​ឦសាន​កម្ពុជា​។​

​ដែល​ស្ថានភាព​បែបនេះ ធ្វើឱ្យ​បណ្តា​ខេត្ត​វាលទំនាប​កណ្តាល តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​ទាប​ចន្លោះ​ពី ២១​អង្សារ​សេ ដល់ ២៤​អង្សារ​សេ តាម​តំបន់​។ ជាមួយគ្នា​នោះ វា​ក៏​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ទៀត​ផងដែរ​៕ (​ដោយ​៖​វណ្ណ យ៉ា​រី​)

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​​៖


ព័ត៌មានផ្សេងទៀត