កម្ចាត់​ខ្លាញ់​លើ​ស្បែក​មុខ​ដោយ​ស្ក្រាប់​កាហ្វេ​

19-10-2020 7:00 pm 306

​ការថែរក្សា​ស្បែក​មុខខ្លាញ់​មិន​ងាយស្រួល​ទេ​! ការស្វែងរក​ផលិតផល​ល្អ​បំផុត ដែល​នឹងមិន​ធ្វើឲ្យ​ស្បែក​របស់​អ្នកកាន់តែ​ធ្ងន់​ធ្ង​រ​បន្ថែមទៀត​នោះ ក៏​ហាក់ដូចជា​ពិបាក​។ តែមាន​វិធី​សាមញ្ញ ដែល​អ្នក​អាច​ធ្វើតាម​បាន ដោយ​រូបមន្ត​នេះ​នឹង​ជួយ​រក្សា​ប្រេង​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។ នោះ​គឺ​ការ​ដុសខាត់​ស្បែក​មុខ ដោយ​ប្រើ​ស្ក្រាប់​កាហ្វេ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការយក​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​។ 

​កាហ្វេ​មិន​ត្រឹមតែ​ជា​ភេសជ្ជ​ដ៏​ពេញនិយម​នៅ​ពេលព្រឹក ព្រលឹម​នោះទេ តែ​ក៏​ជា​អាហារ​បំប៉ន​ស្បែក​មុខ ដែល​លើស​ជាតិ​ខ្លាញ់​ផងដែរ​។ ជាតិ​កាហ្វេ​អ៊ី​ន​ក៏​នឹង​ដាស់​ស្បែក​ឲ្យ​រស់​រវើក និង​ធ្វើឲ្យ​ស្បែក​វា​ភ្លឺរលោង​តាម​ធម្មជាតិ​។ នេះ​ដោយសារតែ​វា​ជួយ​បង្កើន​ចរាចរ​ឈាម​នៅក្រោម​ស្បែក​។ វា​ក៏​សំបូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែរ​។  

​អ្នក​គ្រាន់តែ​យក​កាហ្វេ​មួយ​ស្លាបព្រា លាយ​ជាមួយយ៉ា​អួ​មួយ​ស្លាបព្រា ច្របល់​ចូលគ្នា​ឲ្យ​សព្វ ហើយ​យកមក​ម៉ាស្សា​លើ​ស្បែក​មុខ​របស់​អ្នកថ្នមៗ ប្រហែល​១​ទៅ​២​នាទី និង​រក្សាទុក​ប្រហែល​៥​នាទី ចាំ​លាងជម្រះ​ចេញ​។ ប្រសិនបើ​ស្បែក​របស់​អ្នក អាឡែ​ស៊ី​ជាមួយ​ផលិតផ​លទឹក​ដោះ​គោ អាចដាក់​ទឹកឃ្មុំ​ជំនួស​ក៏បាន​។ អ្នក​អាច​ធ្វើបែបនេះ រៀងរាល់​មួយ​សប្តាហ៍​ម្តង​ឬ​ពីរដង ដើម្បី​កម្ចាត់​ខ្លាញ់​លើ​ស្បែក​មុខ ហើយ ថែមទាំង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ទន់រ​លោង​ទៀតផង​។​

​ការយក​កោសិកា​ស្បែក​ចេញ​ពិតជា​សំខាន់ ប៉ុន្តែ​សម្រាប់​អ្នកមាន​ស្បែក​ខ្លាញ់​វារឹតតែ​សំខាន់ ក្នុង​ការយក កោសិកា​ដែល​ងាប់​ចេញ និង​ប្រេង​លើស​ចេញពី​ស្បែក​។ ការប្រមូលផ្តុំ​កោសិកា​ងាប់ និង​ប្រេង​នៅក្នុង រន្ធ​ញើស នាំឲ្យ​កើត​មុននិង​បញ្ហា​ស្បែក​មុខ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​៕

 ពាក្យគន្លឹះ  សម្រស់មុខខ្លាញ់

ព័ត៌មានផ្សេងទៀត