បាក់​ដី​​នៅ​បន្ទាយ​​ទាហាន​វៀតណាម​​ស្លាប់​កើន​ដល់​​១៨​នាក់​

19-10-2020 4:39 pm 471

​គ្រោះ​បាក់​ដី​បណ្ដាលមកពី​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ដ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម មនុស្ស​ស្លាប់​កើន​ដល់​១៨​នាក់​ហើយ​និង​បាត់​ខ្លួន​ជាច្រើន​នាក់​ទៀត​។ ទីតាំង​កើតហេតុ​គឺ​នៅ​បន្ទាយ​ទាហាន​មួយកន្លែង​ស្ថិតក្នុង​ខេត្ដ​Quang Tri កាលពី​ថ្ងៃទី​១៨​តុលា ដែល​ត្រូវបាន​វៀតណាម​ចាត់ទុកជា​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ​។ ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពីដើម​ខែតុលា បានធ្វើឲ្យ​តំបន់​មួយចំនួន​ក្នុងប្រទេស​វៀ​តណាមត្រូវ​ជន់​លិច ហើយ​គ្រោះ​បាក់​ដី​នេះ​បានសម្លាប់​មនុស្ស​​​ទាំងតំបន់ផ្សេងផងសរុបជាង​៩០​នាក់​ហើយ បូកសរុប​ទាំង​ទាហាន​ជិត​២០​នាក់ ខណៈ​បាត់​ខ្លួន​សរុប​៣០​នាក់​។ ភ្លៀង​រំពឹងថា​នឹង​បន្ដ​ធ្លាក់​ខ្លាំង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​គួរ​ជម្រាប​បន្ថែមថា បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ ការបា​ក់ដី​បាន​វាយប្រហារ​ទៅលើ​បន្ទាយ​ទាហាន​នៃ​តំបន់​យោធា​ទី​០៤​របស់​វៀតណាម ដែល​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​គ្រោះ​បាក់​ដី​សម្លាប់​មនុស្ស​១៣​នាក់​នៅក្នុង​ខេត្ដ​ជាប់​ព្រំដែន​គ្នា​Thua Thien Hue​។ គិត​ត្រឹម​ពេលនេះ​មាន​សាកសព​ទាហាន​ចំនួន​១៨​នាក់​ត្រូវបាន​រកឃើញ ខណៈ​កំពុង​ស្វែងរក​សាកសព​ដែល​នៅ​បាត់​ខ្លួន​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  វៀតណាមបាក់ដី

ព័ត៌មានផ្សេងទៀត