ជំងឺ​ដែល​ងាយ​ឆ្លង​នៅ​រដូវ​ទឹកជំនន់​និង​ការការពារ​

19-10-2020 3:18 pm 284

​ជំងឺ​ដែល​ងាយ​ឆ្លង​នៅ​រដូវ​ទឹកជំនន់​មានដូចជា ជំងឺ​អាសន្នរោគ គ្រុន​ពោះវៀន រលាក​ថ្លើម​ប្រភេទ​A ជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ឆ្លង​តាមរយៈ ការបរិភោគ​ទឹក​មិន​ស្អាត​និង​ត្រាំ​ក្នុង​ទឹក​កខ្វក់​។ លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​មនុស្ស​ចាស់ កុមារ​និង​ទារក​នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ បានលើកឡើង​ដោយ​យោងទៅតាម​អង្គការ​សុខភាព​ពិភពលោក ថា ក្នុង​មួយឆ្នាំៗ​ជំងឺ​ដែល​ឆ្លង​ពី​ទឹក​កខ្វក់​នៅ​រដូវ​ទឹកជំនន់ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជាង​៣​ទៅ​៤​លាន​នាក់​និង​ចំពោះ​ក្មេងៗ​ស្លាប់​ជិត​២​លាន​នាក់ ជាពិសេស​អ្នករស់នៅ​ក្នុងប្រទេស​កំពុងអភិ​វ​ឌ្ឍ​ឬ​ប្រទេស​ក្រីក្រ តួយ៉ាង​នៅ​ប្រទេស​កម្ពុជា​និង​នៅ​ទ្វីបអាហ្វ្រិក​។​

ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ស្តាប់​និង​ទស្សនា​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​មនុស្ស​ចាស់ កុមារ​និង​ទារក​នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២​ តាមរយៈវីដេអូខាងលើដូចតទៅ​!

ព័ត៌មានផ្សេងទៀត