៨​ថ្ងៃ​ជាប់​គ្នា​ហើយ​​ដែល​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​​

19-10-2020 8:26 am 163

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្រសួង​មិនមាន​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះទេ ហើយ​ករណី​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​នេះ ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន​២៨៣​នាក់ (​ស្ត្រី​៥៦​នាក់ និង​បុរស​២២៦​នាក់​) ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨០​នាក់ និង​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​៣​នាក់​៕ ដោយ​( វណ្ណ​៖​យ៉ា​រី​)


ព័ត៌មានផ្សេងទៀត