ការការពារ​សរសៃឈាម​ខួរក្បាល​

17-10-2020 5:46 pm 139

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​ភាសា​បច្ចេកទេស​ហៅថា stroke ជា​មូលហេតុ​ចម្បង​ដែល​អាច បណ្តាលឲ្យ​អ្នក​ជំងឺត្រូវ​ពិការភាពឬ​ក៏​ស្លាប់​។ បច្ចុប្បន្ន ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​សូម្បីតែ​មនុស្ស​វ័យក្មេង ក៏​អាច​កើត​ជំងឺ​នេះដែរ​។ យ៉ាងណាក៏ដោយ ជំងឺ​នេះ​អាច​ការពារ​បាន ជាមួយ​វិធី​មួយចំនួន តែ​អ្វីដែល​សំខាន់​អ្នក​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យបាន​ទៀងទាត់ ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​ទៀត កុំឲ្យ​កើតឡើង និង​ព្យាបាល​ជំងឺ​ដែល​កើត​ហើយ បាន​ទាន់ពេលវេលា​។ វិធី​ការពារ​ទាំងនោះ​មានដូចជា​៖

​គ្រប់គ្រង​របប​អាហារ អ្នក​គួរតែ​កាត់បន្ថយ​អាហារ ដូចជា​គ្រឿងក្នុង​សត្វ និង​អាហារ​ដែល​ចម្អិន ដោយ​បំពង​ឬ​ចៀន ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ធាត់​លើស​ទម្ងន់​ប៉ុណ្ណោះទេ សូម្បីតែ​សរសៃឈាម​ខួរក្បាល ក៏​ប្រឈម​ការស្ទះ​ដាច់​ផងដែរ​។ ជំនួស​ឲ្យ​អាហារ​ទាំងនេះ អ្នក​គួរតែ​ងាក​មក​ទទួលទាន​ពោត សណ្តែក ស្រូវ​លា​លី ផ្លែ​ប៉ោម ប៉េងប៉ោះ​និង​បន្លែ​ពណ៌​ខៀវ​ជាច្រើន​ទៀត ដែលមាន​ផ្ទុក​ជាតិ​ម៉ាញ៉េ​ស្យូម ដើម្ប​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​កំណត់​ការ​ទទួលទាន​គ្រឿង​ស្រវឹង នៅពេលដែល​អ្នក​បរិភោគ​ជាតិ​អាល់​កុល ក្នុង​ខ្លួន​របស់​អ្នកនឹង​មាន​បរិមាណ​នៃ​ជាតិ​ខ្លាញ់ លីពីត​កើនឡើង​ខ្ពស់ ដែល​បណ្តោលឲ្យមាន​ជំងឺសរ​សៃឈាម​ខួរក្បាល​។ នៅ​ក្នុងនោះ បុរស​មិនគួរ​ផឹកស្រា​លើសពី​២៥​ក្រាម ហើយ​ស្ត្រី​មិនគួរ​ផឹក​លើសពី​១៥​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​។​

​ឈប់​ជក់បារី ចំពោះ​បារី​គួរតែ​ឈប់​ជក់​តែម្តង វា​អាច​បង្កើន​ជាតិពុល​ក្នុង​ឈាម ប្រមូលផ្តុំ​ប្លាកែ​ត និង​បណ្តោល​ឲ្យ​កកឈាម នៅតាម​ផ្នែក​ផ្សេងៗ​យ៉ាង​ងាយ​។ ហេតុនេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សរសៃឈាម​ខួរក្បាល​។​

​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ក្នុង​មួយ​សប្តាហ៍​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ពី​៣​ទៅ​៥​ដង​។ លំ​ហាត់ប្រាណ​ស្រាលៗ ដូចជា​រត់​យឺតៗ ជិះ​កង់ រាំ ដើម្បី​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។ វិធី​នេះ ក៏​អាចជួយ​ឲ្យ​សរសៃឈា​មរត់​បានល្អ និង​ជៀស​ផុតពី​បញ្ហា​ខ្លាញ់​ក្នុង​សរសៃឈាម​។​

​ចំពោះ​អ្នក​ដែលមាន​ជំងឺលើសឈាម គួរតែ​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ស្ករ និង​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​។ មួយវិញទៀត ការរំភើប​ឬ​តក់​ស្លុក​អាច​នាំឲ្យ​រំញោ​ចដល់សរសៃប្រសាទ ដែល​ធ្វើឲ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់​ដែរ​។ ដូច្នេះ ចៀសវាង​មើល​ព្រឹត្តិការណ៍​ណា ដែល​អ្នក​មិនអាច​ប្រឈម​ជាមួយ​វា​បាន​៕

ព័ត៌មានផ្សេងទៀត