ថៃ​រកឃើញ​ករណី​វិជ្ជ​មានកូ​វីដ​១៩​ក្នុងស្រុក​លើកដំបូង​ចាប់តាំងពី​ខែ​កញ្ញា​មក​

17-10-2020 5:17 pm 288

​មជ្ឈមណ្ឌល​គ្រប់គ្រង​វីរុស​កូវី​ដ​១៩​ថៃ និយាយ​នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០២០​ថា បាន​រកឃើញ​ករណី​វិជ្ជមាន វីរុស​កូវី​ដ​១៩​ក្នុងស្រុក​លើកដំបូង ចំនួន​២​ករណី បន្ទាប់ពី​លែងមាន​ករណី​ឆ្លង​ក្នុងស្រុក អស់​រយៈពេល​ជាង​១​ខែ​មកហើយ​។ អ្នក​ទាំងពីរ​នាក់​មិនមាន​ចេញ​រោគសញ្ញា​ទេ ប៉ុន្តែ​នៅពេលដែល​ទៅ​ធ្វើតេស្ត នៅ​ថ្ងៃទី​១៣​ខែតុលា លទ្ធផល គឺ វិជ្ជមាន​។ ថៃ​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ក្នុងស្រុក ចុងក្រោយបង្អស់​នៅ​ដើមខែ​កញ្ញា​ឆ្នាំ​២០២០​។​

​សូម​ជម្រាបជូន​ថា ថៃ​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​សរុប​ចំនួន​៣,៦៧៩​នាក់ នៅក្នុង​នោះ​ស្លាប់​៥៩​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​៣,៤៧៨​នាក់​។ ចំណែក​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ពិភពលោក​វិញ បាន​កើនឡើង​ដល់​ជាង​៣៩​លាន​នាក់ នៅក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​សែន​នាក់​និង​ព្យាបាល​ជាសះស្បើយ​ជាង​២៩​លាន​នាក់​។ នេះ​បើ​យោងទៅតាម​ការចុះផ្សាយ ដោយ​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​វីរុស​កូវី​ដ​១៩​ប្រចាំថ្ងៃ worldometer នៅ​រសៀល​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ថៃកូវីដ១៩

ព័ត៌មានផ្សេងទៀត