លោក​ហ៊ុន សែន​​​៖​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន​​​​

17-10-2020 4:19 pm 147

​ខណ​:​ដែល​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​អស់​ជាច្រើន​ថ្ងៃ​មកហើយ​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បាន​លើកឡើងថា ការជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់បំផុត ក្នុងនាម​យើង​ជា​ខ្មែរ​។ 

​តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក នៅ​ថ្ងៃទី​១៧ តុលា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្នុង​រយៈពេល​ប៉ុន្មាន ថ្ងៃ​កន្លងមកនេះ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា រស់នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​មួយចំនួន កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ ដែល​ធ្វើឲ្យ​ជន់​លិច​ផ្ទះសម្បែង និង​បង្ក​ការលំបាក ក្នុង​ការរស់នៅ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់បំផុត ក្នុងនាម​យើង​ជា​ខ្មែរ »​។​

​លោក​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បានចេញ​ប្រតិបត្តិ​ការព្រមៗ​គ្នា សង្គ្រោះ​ប្រជាជន ទៅកាន់​ទីទួល​មាន​សុវត្ថិភាព និង​កោតសរសើរ ចំពោះ​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ថវិកា ជា​បន្តបន្ទាប់ និង​អរគុណ​ដល់​កាកបាទក្រហមកម្ពុជា ដែល​បានចេញ​យុទ្ធនាការ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ នឹង​អរគុណ​វិស័យ​ឯកជន ដែល​បាន​ចូលរួម​ផ្ដល់ ជូន​ជា​ទឹក សម្ភារៈប្រើប្រាស់ ជា​ចំណីអាហារ​ផ្សេងៗ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នេះ ។​

​ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ក៏​បានលើកឡើង​នូវ​ពាក្យស្លោក​មួយ​ឃ្លា​ផងដែ​រថា «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​កាន់តែ​រឹងមាំ​»៕

ព័ត៌មានផ្សេងទៀត